សូមជ្រាបថា មនុស្សគ្រប់រូបដែលរស់នៅក្នុងសហរដ្ឋ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ មានសិទ្ធិក្រោម ច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋ និង ច្បាប់ផ្សេងៗទៀត។ ត្រូវដឹងពីសិទ្ធិរបស់លោកអ្នក បើសិនជា ប៉ូលីស ឬ ភ្នាក់ងារផ្នែកជំរុញឲ្យអនុវត្តតាមច្បាប់ អន្តោប្រវេសន៍ និង គយ (ICE) មករកលោកអ្នក។ សូមពិនិត្យមើលព័ត៌មានខាងក្រោមនេះ ដើម្បីជួយឲ្យលោកអ្នកដឹងពីសិទ្ធិរបស់លោកអ្នក នឹងអ្វីៗដែលត្រូវធ្វើនៅពេលលោកអ្នកស្ថិតនៅក្នុងស្ថានអ្វីមួយ។

បណ្ដាញតភ្ជាប់បានឆាប់រហ័ស


ENGLISH


លោកអ្នកមានសិទ្ធិ

មនុស្សគ្រប់រូបដែលរស់នៅសហរដ្ឋអាមេរិច ទោះជា ចូលសញ្ជាតិ ឬ មិនទាន់ចូលសញ្ជាតិក្ដី មានសិទ្ធិក្រោមច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋ និង ច្បាប់ផ្សេងៗទៀត។

 • លោកអ្នកមានសិទ្ធិបដិសេធការយល់ព្រមឲ្យ ភ្នាក់ងារអន្តោ ប្រវេសន៍ ឬ ប៉ូលីស ឆែកឆេរក្នុងខ្លួនលោកអ្នក ឬ ផ្ទះរបស់លោកអ្នក។
 • លោកអ្នកមានសិទ្ធិមិននិយាយស្ដីអ្វីទាំងអស់។ បើសិនជាលោកអ្នកចង់ប្រើសិទ្ធិនោះ លោកអ្នកត្រូវនិយាយឲ្យខ្លាំងៗ។
 • បើសិនជាលោកអ្នកមិនទាន់ចូលសញ្ជាតិអាមេរិកាំងនៅ ឡើយ លោកអ្នកមានសិទ្ធិទូរស័ព្ទទៅស្ថានកុងស៊ុលនៃប្រទេសរបស់លោកអ្នក។ ភ្នាក់ងារអន្តោប្រវេសន៍ និង ប៉ូលីស ត្រូវតែអនុញ្ញាតឲ្យកុងស៊ុលរបស់លោកអ្នក មកជួបលោកអ្នក ឬនិយាយជាមួយលោកអ្នក។
 • លោកអ្នកមានសិទ្ធិនិយាយជាមួយមេធាវី មុននឹងឆ្លើយសំណួរអ្វីមួយ។ លោកអ្នកអាចនិយាយថា «ខ្ញុំនឹងមិននិយាយអ្វីទាំងអស់ លុះត្រាតែខ្ញុំនិយាយជាមួយមេធាវីសិន។»
 • លោកអ្នកមិនត្រូវចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់នោះទេ។
 • លោកអ្នកមានសិទ្ធិទទួលឯកសារអន្តោប្រវេសន៍របស់លោកអ្នកទាំងអស់ មួយច្បាប់។

*ឯកសារនេះមិនមានគោលបំណងផ្ដល់ដំបូន្មានផ្នែកច្បាប់ នោះទេ។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជា ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស មករកលោក អ្នកនៅផ្ទះ
ត្រូវគិតឲ្យបានច្បាស់លាស់ នៅពេលអ្នកណាម្នាក់មកផ្ទះលោកអ្នក
តាមធម្មតា គេមិនតម្រូវឲ្យលោកអ្នកបើកទ្វារឲ្យអ្នកណាម្នាក់ទេ។ ភ្នាក់ងារអន្តោប្រវេសន៍ និង ប៉ូលីស មិនអាចចូលក្នុងផ្ទះរបស់លោកអ្នកដោយគ្មានដីកាដែលបានចុះហត្ថលេខាដោយចៅក្រម បានទេ។

កុំនិយាយស្ដីអ្វីឲ្យសោះ
លោកអ្នកមានសិទ្ធិមិននិយាយស្ដីអ្វីទាំងអស់។
ភ្នាក់ងារអន្តោប្រវេសន៍អាចប្រើពាក្យសំដីរបស់លោកអ្នក ប្រឆាំងនឹងលោកអ្នក។

នៅឲ្យស្ងៀម ហើយកុំរត់
ប្រើទូរស័ព្ទរបស់លោកអ្នកដើម្បីថតរូប និង កត់ត្រាអំពីការឆែកឆេរនេះ ប៉ុន្តែនៅឲ្យស្ងៀម ហើយកុំរត់។

សុំនិយាយជាមួយមេធាវីរបស់លោកអ្នក ហើយត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់ ឬមិនចង់ចុះហត្ថលេខា។ មេធាវីដែលដឹងពីច្បាប់ការពារការនិរទេស ប្រហែលជាអាចជួយតវ៉ារឿងក្ដីរបស់លោកអ្នកបាន។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជា ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស បញ្ឈប់លោកអ្នក នៅពេលលោកអ្នកកំពុងបើកបររថយន្ដ

កុំនិយាយស្ដីអ្វីឲ្យសោះ
បង្ហាញប៉ូលីសនូវប័ណ្ណបើកបររថយន្ដរបស់លោកអ្នក។ បើសិនជាសួររក បង្ហាញប័ណ្ណសម្គាល់រថយន្ដរបស់លោកអ្នក និង ភ័ស្តុតាង នៃការធានារ៉ាប់រង។ ប៉ុន្តែលោកអ្នកនៅតែមានសិទ្ធិមិននិយាយស្ដី អំពីអ្វីៗផ្សេងៗទៀត។ ភ្នាក់ងារអន្តោប្រវេសន៍អាចប្រើពាក្យសំដីរបស់លោកអ្នក ប្រឆាំងនឹងលោកអ្នក។ លោកអ្នកមានសិទ្ធិបដិសេធ មិនផ្ដល់ការយល់ព្រមឲ្យឆែកឆេរ ខ្លួនលោកអ្នក និង រថយន្ដរបស់លោកអ្នក។

នៅឲ្យស្ងៀម ហើយកុំរត់
ប្រើទូរស័ព្ទរបស់លោកអ្នកដើម្បីថតរូប និង កត់ត្រាអំពីការបញ្ឈប់នេះ ប៉ុន្តែនៅឲ្យស្ងៀម ហើយកុំរត់។

សុំនិយាយជាមួយមេធាវីរបស់លោកអ្នក ហើយត្រូវគិតឲ្យបាន ច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់ ឬ មិនចង់ចុះហត្ថលេខា។ លោកអ្នកមានសិទ្ធិនិយាយជាមួយមេធាវី។

ជំនួយផ្នែកច្បាប់
អង្គការ iAmerica មានបញ្ជីឈ្មោះក្រុមអ្នកផ្ដល់ការបម្រើផ្នែកច្បាប់ បើសិនជាលោកអ្នកត្រូវការមេធាវី

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជា ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស បញ្ឈប់លោកអ្នកនៅក្រៅផ្ទះ

កុំនិយាយស្ដីអ្វីឲ្យសោះ
បើសិនជាគេសួរ លោកអ្នកត្រូវប្រាប់ឈ្មោះ។ ប៉ុន្តែលោកអ្នកមានសិទ្ធិមិនបាច់និយាយស្ដីអ្វីទាំងអស់។ ភ្នាក់ងារអន្តោប្រវេសន៍អាចប្រើពាក្យសំដីរបស់លោកអ្នក ប្រឆាំងនឹងលោកអ្នក។

នៅឲ្យស្ងៀម ហើយកុំរត់
ប្រើទូរស័ព្ទរបស់លោកអ្នកដើម្បីថតរូប និង កត់ត្រាអំពីការឆែកឆេរនេះ ប៉ុន្តែនៅឲ្យស្ងៀម ហើយកុំរត់។

សុំនិយាយជាមួយមេធាវីរបស់លោកអ្នក ហើយត្រូវគិតឲ្យបាន ច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់ ឬ មិនចង់ចុះហត្ថលេខា។ លោកអ្នកមានសិទ្ធិនិយាយជាមួយមេធាវី។

ជំនួយផ្នែកច្បាប់
អង្គការ iAmerica មានបញ្ជីឈ្មោះក្រុមអ្នកផ្ដល់ការបម្រើផ្នែកច្បាប់ បើសិនជាលោកអ្នកត្រូវការមេធាវី

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជាភ្នាក់ងារអន្តោប្រវេសន៍មករកលោកអ្នកនៅកន្លែងធ្វើការ

កុំរត់
នៅឲ្យស្ងៀម ហើយកុំរត់។ ការរត់គេចអាចធ្វើឲ្យគេគិតថា ជាការសារភាពថាមានទោស។

កុំទុកឯកសារក្លែងក្លាយក្នុងខ្លួន
ការផ្ដល់ឯកសារក្លែងក្លាយទៅឲ្យភ្នាក់ងារអន្តោប្រវេសន៍ អាចបណ្ដាលឲ្យមានការនិរទេស និងការចោទប្រកាន់នៃបទឧក្រិដ្ឋ។

កុំជ្រៀតជ្រែកជាមួយភ្នាក់ងារអន្តោប្រវេសន៍
ការជ្រៀតជ្រែកជាមួយភ្នាក់ងារអន្តោប្រវេសន៍នៅពេលឆែកឆេរ កន្លែងធ្វើការ អាចបណ្ដាលឲ្យលោកអ្នកទទួលការចោទប្រកាន់នៃបទឧក្រិដ្ឋ។

កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនចង់ចុះហត្ថលេខា ឬមិនយល់ ។
ត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
ដោយមិនបាននិយាយជាមួយមេធាវី។ ការចុះហត្ថលេខាលើលិ ខិតអ្វីមួយអាចជាកិច្ចព្រមព្រៀងដើម្បីចាកចេញពីសហរដ្ឋអាមេរិក ដោយស្ម័គ្រចិត្ត។ ការពិគ្រោះជាមួយមេធាវី មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ ជាវិធីដ៏ល្អបំផុតដើម្បីការពារសិទ្ធិរបស់លោកអ្នក។

សិទ្ធិមិននិយាយស្ដីអ្វីទាំងអស់
លោកអ្នកមានសិទ្ធិតាមច្បាប់រដ្ឋធម្មនុញ្ញក្នុងការមិននិយាយស្ដី និងបដិសេធមិនឆ្លើយសំណួរ។ បើសិនជាលោកអ្នកចង់ប្រើសិទ្ធិមិននិយាយស្ដី សូមបង្ហាញប័ណ្ណ លោកអ្នកដឹងពីសិទ្ធិរបស់លោកអ្នកទៅភ្នាក់ងារអន្តោប្រវេសន៍។

ទុកលេខទូរស័ព្ទសំខាន់ៗជាប់នឹងខ្លួន
ទុកលេខទូរស័ព្ទរបស់ សហជីព និងក្រុមផ្ដល់សេវាច្បាប់ របស់លោកអ្នកជាប់នឹងខ្លួន។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជាលោកអ្នកត្រូវគេចាប់ខ្លួន

កុំនិយាយស្ដីអ្វីឲ្យសោះ
លោកអ្នកមានសិទ្ធិមិននិយាយស្ដីអ្វីទាំងអស់។ ភ្នាក់ងារអន្តោប្រ
វេសន៍អាចប្រើពាក្យសំដីរបស់លោកអ្នក ប្រឆាំងនឹងលោកអ្នក។

នៅឲ្យស្ងៀម ហើយកុំរត់
ប្រើទូរស័ព្ទរបស់លោកអ្នកដើម្បីថតរូប និង កត់ត្រាអំពីការបញ្ឈប់នេះ ប៉ុន្តែនៅឲ្យស្ងៀម ហើយកុំរត់។

សុំនិយាយជាមួយមេធាវីរបស់លោកអ្នក ហើយត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់ ឬ មិនចង់ចុះហត្ថលេខា។ លោកអ្នកមានសិទ្ធិនិយាយជាមួយមេធាវី។

ជំនួយផ្នែកច្បាប់
អង្គការ iAmerica មានបញ្ជីឈ្មោះក្រុមអ្នកផ្ដល់ការបម្រើផ្នែកច្បាប់ បើសិនជាលោកអ្នកត្រូវការមេធាវី

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ អ្វីៗដែលត្រូវធ្វើ បើសិនជាលោកអ្នកនៅក្នុងពន្ធនាគារ
កុំនិយាយអ្វីឲ្យសោះ
លោកអ្នកមានសិទ្ធិមិននិយាយស្ដី និង សិទ្ធិនិយាយជាមួយមេធាវី រដ្ឋ។ គេអាចប្រើព័ត៌មានអំពីស្ថានភាពអន្តោប្រវេសន៍របស់លោកអ្នក ប្រឆាំងនឹង រឿងក្ដីបទឧក្រិដ្ឋ ឬ រឿងអន្តោប្រវេសន៍ របស់លោកអ្នក។

សុំនិយាយជាមួយមេធាវីរបស់លោកអ្នក
ត្រូវនិយាយជាមួយមេធាវីរដ្ឋរបស់លោកអ្នកសិន មុននឹងឆ្លើយ  សំណួររបស់ ប៉ូលីស ឬ ភ្នាក់ងារអន្តោប្រវេសន៍។

ត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងចុះហត្ថលេខាលើលិខិតអ្វីមួយ
កុំចុះហត្ថលេខាលើលិខិតដែលលោកអ្នកមិនយល់ ឬ មិនចង់ចុះហត្ថលេខា។ លោកអ្នកមានសិទ្ធិនិយាយជាមួយមេធាវី។

ជំនួយផ្នែកច្បាប់
អង្គការ iAmerica មានបញ្ជីឈ្មោះក្រុមអ្នកផ្ដល់ការបម្រើផ្នែកច្បាប់ បើសិនជាលោកអ្នកត្រូវការមេធាវី

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ប័ណ្ណដឹងពីសិទ្ធិរបស់លោកអ្នក ចម្លងទុកក្នុងទូរស័ព្ទដៃរបស់លោកអ្នក

ប័ណ្ណទាំងនេះអាចការពារលោកអ្នកបាន បើសិនជា ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស មករកលោកអ្នកនៅផ្ទះ ឬ សួរនាំលោកអ្នក។ ប័ណ្ណនេះប្រាប់ ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស ថា លោកអ្នកប្រើសិទ្ធិរដ្ឋធម្មនុញ្ញរបស់លោកអ្នក។


ខ្ញុំមិនចង់និយាយជាមួយអ្នក ឬ ឆ្លើយសំណួររបស់អ្នក ទេ។ ខ្ញុំប្រើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្ញុំ ក្រោមមាត្រាទី៥នៃច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋ ដោយមិននិយាយស្ដីអ្វីទាំងអស់។

ខ្ញុំចង់និយាយជាមួយមេធាវីសិន មុននឹងឆ្លើយសំណួររបស់អ្នក។

ខ្ញុំមិនអនុញ្ញាតឲ្យអ្នកចូលក្នុងផ្ទះរបស់ខ្ញុំទេ។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ប័ណ្ណដឹងពីសិទ្ធិរបស់លោកអ្នក ដែលអាចចម្លងជាក្រដាសស្នាម សម្រាប់ដាក់ជាប់ក្នុងខ្លួន

ចម្លង រួចហើយ កាត់ប័ណ្ណទាំងនេះ។ ទុកប័ណ្ណទាំងនេះក្នុងខ្លួន។ ប័ណ្ណទាំងនេះអាចការពារលោកអ្នកបាន បើសិនជា ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស មករកលោកអ្នកនៅផ្ទះ ឬ សួរនាំលោកអ្នក។ ប័ណ្ណនេះប្រាប់ ភ្នាក់ងារអន្តោប្រវេសន៍ ឬ ប៉ូលីស ថា លោកអ្នកប្រើសិទ្ធិរដ្ឋធម្មនុញ្ញរបស់លោកអ្នក។ លោកអ្នកអាចចែកប័ណ្ណនេះឲ្យទៅ ក្រុមគ្រួសារ និង មិត្តភ័ក្ដ របស់លោកអ្នក។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ


ដឹងពីសិទ្ធិរបស់លោកអ្នក៖ ខ្ញុំជាពលរដ្ឋអាមេរិកាំង តើខ្ញុំត្រូវធ្វើដូចម្ដេចបើសិនជាភ្នាក់ងារអន្តោប្រវេសន៍ សួរដេញដោល ឃុំឃាំង ឬចាប់ខ្ញុំ?

តើភ្នាក់ងារអន្តោប្រវេសន៍មានសិទ្ធិ ឃុំឃាំង ឬចាប់ខ្លួន ពលរដ្ឋអាមេរិកាំងដោយយោងទៅលើស្ថានភាពអន្តោប្រវេសន៍ បានដែរឬទេ?

NO. មិនបានទេ។ ច្បាប់អន្តោប្រវេសន៍ និងបទបញ្ជារបស់គេ មិនពាក់ព័ន្ធនឹងអ្នកពលរដ្ឋអាមេរិកាំងទេ។ ភ្នាក់ងារអន្តោប្រវេសន៍មានអំណាចនិរទេសតែអ្នកមិនទាន់ចូលសញ្ជាតិតែប៉ុណ្ណោះ។

 • ភ្នាក់ងារអន្តោប្រវេសន៍ល្មើសនឹងមាត្រាទី៤ និងទី៥ នៃច្បាប់រដ្ឋធម្មនុញ្ញ បើសិនជាពួកគេ សួរដេញដោល ឃុំឃាំង ឬចាប់ ពលរដ្ឋអាមេរិកាំងដោយយោងទៅលើពូជសាស្រ្តនៃពលរដ្ឋនោះ។
 • ប្រាប់ភ្នាក់ងារអន្តោប្រវេសន៍ថា លោកអ្នកជាពលរដ្ឋអាមេរិកាំង ហើយភ្នាក់ងារអន្តោប្រវេសន៍គ្មានអំណាចឃុំឃាំង ឬចាប់លោកអ្នកទេ។
 • សុំនិយាយជាមួយមេធាវី។ លោកអ្នកមានសិទ្ធិនិយាយជាមួយ មេធាវីរបស់លោកអ្នក។
 • សុំឈ្មោះ និងលេខប្លាកសំគាល់របស់ភ្នាក់ងារអន្តោប្រវេសន៍ ហើយទុកព័ត៌មាននោះ។
 • ពិភាក្សាជាមួយមេធាវីអំពីការដាក់ពាក្យបណ្ដឹងបើសិនជាលោកអ្នកត្រូវគេ សួរដេញដោល ឃុំឃាំង ឬចាប់ខ្លួន។ ភ្នាក់ងារអន្តោប្រវេសន៍ និងប៉ូលីសក្នុងតំបន់ដែលជួយភ្នាក់ងារអន្តោប្រវេសន៍  អាចទទួលខុសត្រូវក្នុងការបង់ថ្លៃពិន័យ និងបង់ប្រាក់ ចំពោះការសួរដេញដោល ឃុំឃាំង និងចាប់ខ្លួន ខុសច្បាប់។

ទាញយកពីកុំព្យូទ័រ

ត្រឡប់ទៅខាងលើវិញ